Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ និងគ្រឿងញៀន៧កញ្ចប់ នៅសង្កាត់ស្វាយប៉ាក

16-01-2016 14:12

(ភ្នំពេញ)៖ ស្ត្រីវៀតណាមម្នាក់ ពាក់ព័ន្ធរក្សាទុក និងជួញដូរគ្រឿងញៀន ត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣០៣ ផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប់សង្ស័យឈ្មោះ ង្វៀង ធីរៀកម៉ា អាយុ៤០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

អធិការរងខណ្ឌឫស្សីកែវ លោក អ៊ីវ ឈុនភេង បានបញ្ជាក់ថា ក្រោយពីរទទួលបទបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ និងមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីចែកចាយ នូវសារធាតុញៀន កម្លាំសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ និងខណ្ឌឫស្សីកែវ បានស្រាវជ្រាវឈានដល់ការបង្ក្រាប និងចាប់ខ្លួនស្ត្រីម្នាក់ ជាជនជាតិវៀតណាម ដោយដកហូតវត្ថុតាងគ្រឿងញៀន ជាប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ថង់តូច ដែលជនសង្ស័យ បានរក្សាទុកធ្វើសកម្មភាពជួញដូរ។

សូមបញ្ជាក់ថា ជនត្រូវជាប់សង្ស័យរួមវត្ថុតាង កំពុងបន្តសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕

Posted by Fresh News Photo on Friday, January 15, 2016