(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីពាណិជ្ជកម្ម និង ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រ  ភពដើមទំនិញ (CO) ទម្រង់ “អេ” តាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួល និយោជក បុគ្គលិក ក្រុមហ៊ុនឯកជន បានជ្រាបកាន់  តែច្បាស់បន្ថែមទៀត ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលក្រសួងទើបនឹងដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។

ក្រសួងបានប្រកាសឲ្យនិយោជក និងបុគ្គលិកក្រុមហ៊ុន ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវដាក់ពាក្យសុំចូលរួមវគ្គ បណ្តុះបណ្តាលឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

អ្នកចង់ចូលរួមវគ្គបណ្តុះបណ្តាល អាចទាញយកពាក្យសុំចុះឈ្មោះតាម https://goo.gl/8qfD7K។ ហើយផ្ញើពាក្យសុំចូលរួមតាម br.moc.cambodia@gmail.comexim.moc@gmail.com

សូមបញ្ជាក់ថា កាលពីខែមីនា ដើមឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភព ដើមទំនិញ តាមប្រព័ន្ធអនឡាញ (www.co.moc.gov.kh)។ នៅខែធ្នូ ចុងឆ្នាំ២០១៥ ក្រសួង ក៏បានដាក់ឲ្យដំ  ណើរការការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធ អនឡាញផងដែរ (www.businessregistration.moc.gov.kh)។

ប្រព័ន្ធថ្មីទាំងពីរនេះ ត្រូវបានរំពឹងថា នឹងជួយសម្រួលក្រុមពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ពោលធ្វើឲ្យពួកគេ ចំណេញទាំងពេលវេលា និងថវិកា។ ជាពិសេសកាត់បន្ថយការចំណាយក្រៅផ្លូវការ ដែលក្រុមពាណិជ្ជករធ្លាប់បានជួបប្រទះជា ច្រើនឆ្នាំមកនោះ៕