(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចឲ្យសមាគមអតីតនិស្សិតកម្ពុជា ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ C៣៩ ភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចុះឈ្មោះក្នុងបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ។

នេះបើតាមសេចក្ដីប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីសមាគម របស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាគមត្រូវធ្វើសកម្មភាព ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្ដិនានាជាធរមាន និងលក្ខន្ដិកៈរបស់ខ្លួន ដូចបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៖