(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមកីឡាករអាជីពក្លឹប SCG Muang Thong United របស់ថៃ បានប្រារព្ធកម្មវិធី “Kick and Share by SCG” ដែលជាកម្មវិធីហ្វឹកហាត់មូលដ្ឋានគ្រឹះនៃបាល់ទាល់ដល់កុមារកម្ពុជា ជាង២០០នាក់ នៅទីលាន កីឡដ្ឋាន RSN Stadium របស់ក្លឹបភ្នំពេញក្រោនកាលពីថ្ងៃរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញឲ្យកុមារលេងកីឡា ប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជៀសវាងឲ្យផុតពី គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀតផង ហើយក៏ជាលើកទី១ផងដែរ ដែលក្រុមមួយនេះបានមកផ្តលបទ ពិសោធន៍ដល់កុមារកម្ពុជាមុនពេល ប្រកួតទល់នឹងក្រុមជម្រើសជាតិ K-Cement Cambodia All Stars ដែលចាប់ផ្តើមនាម៉ោង ៦៖០០នាទីល្ងាចនេះនៅ ពហុកីឡដ្ឋាន ជាតិអូឡាំពិកតែម្តង ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ ទូរទស្សន៍ BTV ផងដែរ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន SCG ជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន និងជាម្ចាស់ឧបត្ថម្ភធំរបស់ ក្លឹបបាល់ទាត់ SCG Muang Thong United ដែលជាក្លឹបឈរនៅលំដាប់លេខ២របស់ប្រទេសថៃ ៕