(បាត់ដំបង)៖ លោក ប៊ុត គឹមស៊ាន ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយ មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា ស្ត្រីមេម៉ាយ ដែលមាន ជីវភាពខ្វះខាតចំនួន១៣គ្រួសារ រស់នៅភូមិកាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោលគឺ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូល រួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើង។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនដល់ពលរដ្ឋក្រីក្រនេះក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ឃីត១កញ្ចប់ (មុងក្រមា អាវយឺត) ត្រីខ៦កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកវីឃែរ ២០លីត្រ និងថវិកាមួយចំនួនទៀតផងដែរ៕