(ភ្នំពេញ)៖ ខណៈដែលរដូវវស្សាកំពុងខិតជិតមកដល់នោះ តម្រូវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ និងជំងឺដង្កាត់ផ្សេងៗ។ ហើយនៅថ្ងៃនេះ Fresh News ក៏ទទួលបានករណីពលរដ្ឋចំនួន ២នាក់បានស្លាប់ដោយសារគ្រោះរន្ទះបាញ់ផងដែរ។

មរណជនដោយសាររន្ទះបាញ់ទាំងពីរខាងលើ បានស្លាប់នៅថ្ងៃទី២៨ ខែឧសភា ដែលម្នាក់រួមជាមួយសត្វសុនខមួយក្បាលបានងាប់នៅភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំណែកម្នាក់ទៀតបានស្លាប់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈដែលគាត់កំពុងព្រោះស្រុកក្នុងស្រែហើយស្របពេលមេឃរលឹមផង។

សមត្ថកិច្ចក្នុងមូលដ្ឋានកើតហេតុទាំងពីរទីតាំងខាងលើ សុទ្ធតែបានបញ្ជាក់ពីការស្លាប់របស់មរណជនទាំងពីរនាក់ ដោយសារគ្រោះរន្ទះបាញ់ពិតមែន៕