(ភ្នំពេញ)៖ តើលោកអ្នកកំពុងស្វែងរក អ៊ិនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្មរបស់អ្នកមែនទេ? ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុត ក្នុងការទិញគម្រោងអ៊ិនធឺណិត EzeBiz ពីព្រោះអ្នកអាចទទួលបាន ទិន្នន័យអ៊ិនធឺណិតទូរស័ព្ទ រហូតដល់៣៥,០០០MB ដោយឥតគិតថ្លៃជារៀងរាល់ខែ។

EzeBiz គឺគម្រោងអ៊ិនធឺណិតល្បឿនលឿនពី EZECOM សម្រាប់អ្នកដែលត្រូវការ អ៊ិនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ នូវអត្ថប្រយោជន៍បន្ថែមជាច្រើន ដូចជា បន្ថែមល្បឿនយ៉ាងតិច 50 Mbps សម្រាប់មាតិកាពេញនិយម បន្ថែមល្បឿន២០០% នៅពេលយប់ និងចុងសប្តាហ៍ ល្បឿនអ៊ិនធឺណិតពេញល្អ និងលឿនស្មើគ្នាសម្រាប់ការ download និង upload ការធានាមិនដាច់ ៩៩.៩៥% និងសេវាអតិថិជន២៤ម៉ោងជាដើម។

សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម អំពីប្រូម៉ូសិនពិសេសមួយនេះ៖

* Data SIM 5 គឺជាស៊ីមកាត Cellcard SIM ពិសេសមួយ ដែលផ្តល់ទិន្នន័យ ៥,០០០ MB សារ SMS ចំនួន១០០ ដោយឥតគិតថ្លៃជារៀងរាល់ខែ
* Data SIM 6 គឺជាស៊ីមកាត Cellcard SIM ពិសេសមួយ ដែលផ្តល់ទិន្នន័យ ១០,០០០ MB សារ SMS ចំនួន១០០ ដោយឥតគិតថ្លៃជារៀងរាល់ខែ។

សូមបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ស៊ីមកាត Cellcard Data SIM អាចបញ្ចូលទឹកប្រាក់តាមរយៈ Wing និងរាល់ដៃគូផ្សេងទៀតរបស់ក្រុមហ៊ុន Cellcard។

អ្នកប្រើប្រាស់ស៊ីមកាត Cellcard Data SIM អាចភ្ជាប់គម្រោង iNET500, iNET1000 និង iNET2000 តាមរយៈកម្មវិធី Cellcard App ដើម្បីទទួលបានទិន្នន័យ និងសុពលភាពប្រើប្រាស់បន្ថែមទៀតតាមតម្រូវការ។

សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោងអ៊ិនធឺណិត EzeBiz សូមចូលទៅកាន់គេហទំព័រ www.ezecom.com.kh/ezebiz របស់ក្រុមហ៊ុន EZECOM៕