(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបន្តចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួមមាន លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារ, លោក ម៉ៅ ពោធិ, លោក កែម ហេង អនុប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។

អាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១៣ ១០៦ ១០៨ ៨៦ ៥១ ៦៣ ៧២ ៩៣ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ជាលទ្ធផល៖

*ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ
*បានចាក់សោរកង់រថយន្ត ០២គ្រឿង ទុកនៅនឹងកន្លែង
*បានធ្វើកិច្ចសន្យាដោះលែងរទេះលក់ដូរចំនួន ០១គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង
*បានចាប់យកម៉ូតូកង់បីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
*បានចុះប្រមូលសំរាមដែលនៅសេសសល់ និងបាញ់លាងសម្អាតតាមដេប៉ូសំរាមក្រោយស៊ីនទ្រីប្រមូលរួចមាន៖ មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ
*បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ19 តាមគោលដៅសំខាន់ៗទាំង០៥ គោលដៅ៕