(ភ្នំពេញ)៖ ការប្រកបរបររកស៊ី រមែងចង់ទទួលបានប្រាក់ចំណេញត្រឡប់មកវិញ ដូចនេះចំណេះជំនាញទាក់ទងនឹងប្រព័ន្ធពន្ធដារ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវករ, បុគ្គលិក ដែលកាន់តួនាទីផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ឬក៏ជាម្ចាស់អាជីវកម្ម។

កម្មវិធីសិក្សាទៅលើជំនាញពន្ធដារកម្ពុជា នៅវិទ្យាស្ថានខេមអេដនឹងផ្ដល់នូវចំណេះដឹង ដែលចាំបាច់សម្រាប់គណនេយ្យករ សវនករ និងគណនេយ្យករជំនាញ ដែលកំពុងធ្វើការនៅកម្ពុជាមានដូចជា៖

*ពន្ធលើប្រាក់បៀវត្ស
*ពន្ធលើប្រាក់ចំណេញ
*ពន្ធកាត់ទុក
*ពន្ធអាករលើតម្លៃបន្ថែម
*ការចុះបញ្ជីសារពើពន្ធ ការទូទាត់ ការពិន័យ និងការតវ៉ា។ល។

សាស្ត្រាចារ្យទាំងអស់នៅវិទ្យាសា្ថនខេមអេដ សុទ្ធតែជាអ្នកដែលមានសញ្ញាបត្រ និងជំនាញច្បាស់លាស់ទៅលើផ្នែកពន្ធដារកម្ពុជា។ ដូច្នេះលោកអ្នកនឹងទទួលបានទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនៅក្នុងប្រព័ន្ធពន្ធដារកម្ពុជា បូករួមនិងអត្ថប្រយោជន៍ផ្សេងៗ។

ជាពិសេសនោះ គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃបង់ពន្ធ ដោយភាពត្រឹមត្រូវសមស្របតាមក្របខណ្ឌច្បាប់ពន្ធដារកម្ពុជា ដោយមិនមានការបង់ខ្វះ ឬលើស ប៉ុន្តែនឹងជួយសន្សំនូវប្រាក់ចំណេញរបស់អាជីវកម្មក្រុមហ៊ុនផងដែរ។
កម្មវិធីនេះ សិក្សារយៈពេលបីម៉ោង នៅជារៀងរាល់ថ្ងៃ សៅរ៍ ឬអាទិត្យ ដោយមានរយៈពេលប្រាំខែ។

សញ្ញាបត្រជំនាញពន្ធដារកម្ពុជា គឺជាសញ្ញាបត្រមួយដែលមានការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិពីសំណាក់សមាគមគណនេយ្យករជំនាញហៅកាត់ថា ACCA នៅចក្រភពអង់គ្លេស និងពីសំណាក់ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើសពីនេះ អ្នកដែលមានសញ្ញាបត្រនេះ នឹងត្រូវទទួលបានការលើកលែងពីការប្រឡងទៅលើមុខវិជ្ជា F6 ដែលជាមុខវិជ្ជាច្បាប់ពន្ធដារ របស់កម្មវិធីសិក្សាអន្តរជាតិ ACCA របស់ចក្រភពអង់គ្លេស។

ទទួលចុះឈ្មោះសិក្សាចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២០។ដាក់ពាក្យសិក្សាតាមរយៈ www.cam-ed.com។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង តាមរយៈអ៊ីម៉ែល reception@cam-ed.com ឬ ទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១៕