(ភ្នំពេញ)៖ បន្ទាប់ពីបិទសេវាកម្មរបស់ខ្លួនមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, សណ្ឋាគារ ឡូទុសប្លង្គ (Lotus Blanc) ដែលមានទីតាំងនៅខេត្តសៀមរាប នឹងបើកដំណើរការវិញ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ដោយផ្តល់ជូនតម្លៃបន្ទប់ពិសេសបំផុត។

សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សណ្ឋាគារ Lotus Blanc មានសេចក្តីសោមនស្សរីករាយដែលពួកយើង នឹងបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនតម្លៃបន្ទប់ពិសេសត្រឹមតែ ៥៥ដុល្លារ តែប៉ុណ្ណោះ ជាមួយនឹងអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសារ សម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសាររបស់អ្នក មកកាន់ខេត្តសៀមរាប»

សេចក្តីជូនដំណឹងដដែលបន្តថា ទោះបីជាស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ មានការគ្រប់គ្រងល្អពីសំណាក់រាជរដ្ឋាភិបាល ក៏សណ្ឋាគារ Lotus Blanc នៅតែអនុវត្តន៍វិធានការការពារលើផ្នែកសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងបុគ្គលិកដែលមានការណែនាំពីក្រសួងសុខាភិបាល។ ដូចច្នេះការស្នាក់នូវរបស់ភ្ញៀវទាំងអស់ នឹងទទួលនូវភាពកក់ក្តៅពីសេវាកម្មគាំពារសុខមាលភាព ដែលផ្តល់ជូនពីបុគ្គលិក និងគណៈគ្រប់គ្រងថែមមួយកម្រិតទៀត។

លោកអ្នកអាចកក់បន្ទប់ទុកមុនបានតាមរយៈ 015430222 ឬ 077430222 ឬក៏ចូលទៅកាន់ facebook page របស់សណ្ឋាគារ www.facebook.com/lotusblancresort ៕