
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
Update: មនុស្សទាំង១២នាក់សង្ស័យស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិក២គ្រឿងបុកគ្នានៅរដ្ឋហាវ៉ៃ
16-01-2016 00:09
(អាមេរិក)៖ ឧទ្ធម្ភាគចក្រទ័ពម៉ារីនរបស់សហរដ្ឋអាម៉េរិកពីរគ្រឿង បានបុកគ្នានៅឆ្នេរនៃរដ្ឋហាវៃ សហរដ្ឋអាម៉េរិក នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។
មន្ទីរបញ្ចកោណ បានបញ្ជាក់ប្រាប់សារព័ត៌មាន NBC ថា មានទ័ពម៉ារីន១២នាក់នៅលើឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ។ ប៉ុន្តែមិនមានសញ្ញាណា មួយបង្ហាញថា មានអ្នកនៅរស់រានមានជីវិតនោះទេ។ យ៉ាងនេះក្តីការស្រាវជ្រាវរកជនរងគ្រោះត្រូវជួបបញ្ហា ដោយសាររលកធំៗ។ តាមសារព័ត៌មានរបស់ហាវៃបានឲ្យដឹងថា រលកធំៗត្រូវបានគេរំពឺងថា នឹងបក់បោកកាន់តែខ្លាំងនៅថ្ងៃសុក្រនេះ៕