(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៧៨១,៦៤៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៥៦,៨២៦នាក់ និងជាសះស្បើយឡើងវិញ ២,៤៩៣,១២៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៤៥,៦៨៩នាក់ ស្លាប់ចំនួន ១០២,០៩៥នាក់ និងជាសះស្បើយចំនួន ៤៨៨,៤៦៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖