(អាមេរិក)៖ យោងតាមព័ត៌មាន Reuters ចេញ ផ្សាយមុននេះបន្តិចបានឲ្យដឹងថា មានករណីឧទ្ធម្ភាគចក្រយោធាម៉ារីន (Marine) ២គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅក្បែរឆ្នេរសមុទ្រ នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដោយឧទ្ធម្ភាគចក្រទាំងពីរនោះផ្ទុកចំនួន១២នាក់។

ករណីធ្លាក់នេះកើតឡើងនៅក្នុងពេលហ្វឹកហាត់ រៀនបើកបរពេលយប់, នៅខណៈពេលនេះ កម្លាំងយោធារបស់សហរដ្ឋអាមេរិកកំពុងស្វែងរក និងជួយសង្គ្រោះ៕