(កំពង់ស្ពឺ)៖ ដោយចង់យកចិត្តភរិយា ដែលមកពីធ្វើការហត់នឿយ លោក សេង ស្រីទូច បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុង ទុកឱ្យភរិយា ពេលគាស់ឈ្នះទឹកប្រាក់៥០លានរៀលភ្លាមៗផ្អើលអស់អ្នកភូមិគង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោករៀបរាប់ការឈ្នះថា៖ «កាលពីថ្ងៃសៅរ៍ ទី២៣ ម៉ោងប្រហែល៦ល្ងាច ប្រពន្ធខ្ញុំទើបចេញពីធ្វើការរោងចក្រ ខ្ញុំឃើញគាត់ហត់ក៏ទិញវើក WURKZ ទុកឱ្យគាត់១កំប៉ុង។ ខ្ញុំក៏បានគាស់មុននឹងហុចឱ្យគាត់ ដល់តែសម្លឹងក្រវិលកំប៉ុងស្រាប់តែឃើញគេដាក់៥០លាន។ ខ្ញុំអររំភើប រត់មកឱបប្រពន្ធ ទឹកភ្នែករលីងរលោងទាំងពីរនាក់ទាំងល្ងាចផ្អើលអស់អ្នកភូមិជាប់ៗគ្នានោះទៀត»

លោកបន្តថា៖ «ល្មមដល់ពេលដែលខ្ញុំផ្តល់សុភមង្គលថ្មីមួយបែបផ្សេងដោយមានផ្ទះល្មមសម្រាប់គ្រួសារជាទីស្រលាញ់ហ្នឹងគេហើយ។ ខ្ញុំតែងតែហៅរកសំណាងរហូត រហូតដល់មានថ្ងៃនេះ សំណាងពិតជាមើលមិនឃើញមែន»

បុគ្គលិកអង្គការមួយដែលជួយឧបត្ថម្ភដល់ក្មេងៗនៅស្រុកឧត្តុង្គរូបនេះនឹងយកទឹកប្រាក់៥០លានរៀលដើម្បីសាងសង់ផ្ទះល្មមមួយសម្រាប់គ្រួសារតូចរបស់គាត់ ព្រោះសព្វថ្ងៃលោក និង ក្រុមគ្រួសារស្នាក់នៅក្រោមដំបូលផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ៕