(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផាកពិន័យ លើសេវាសាធារណៈ វិស័យដឹកជញ្ជូនផ្លូវគោករបស់ក្រសួង។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងសាធារណការ បានឲ្យដឹងថា យោងប្រកាសអន្តរ ក្រសួងលេខ ១៤៦០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្តល់សេវាសាធារណៈ ដោយក្រសួង ក្នុងនោះ មានសេវាសាធារណៈមួយចំនួន តម្រូវឲ្យមានការបង់ផាកពិន័យចំពោះ ការយឺតយ៉ាវលើសពី៣០ថ្ងៃឡើងទៅ ក្នុងការបន្តសុពលភាព។

អាស្រ័យហេតុនេះ ក្រសួងនឹងអនុវត្តការ ផាកពិន័យនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចំពោះភាពយឺតយ៉ាវ ឬមិនបានមកបន្ត សុពលភាព លើការប្រើប្រាស់សេវាសាធារណៈ វិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន៖

*ទី១៖ លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន
*ទី២៖ ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
*ទី៣៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត
*ទី៤៖ បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិត អនុញ្ញាតឲ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ៖