(ព្រះសីហនុ)៖ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចភូមិដូង ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩៖៣០នាទី។

សមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាង វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ អត្តសញ្ញាណប័ណ្ណគ្មាន កម្រិតវប្បធម៌ ថ្នាក់ទី១២ (ថ្មី) ស្រុកកំណើតភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅអូរ១ ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាង និងសម្ភាររួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ (ធំ០១កញ្ចប់, តូច១០កញ្ចប់) ទូរស័ព្ទដៃ ចំនួន២គ្រឿង Power bank១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង កែវសម្រាប់ជក់ថ្នាំញៀន៣ និងសម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញខេត្ដព្រះសីហនុ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕