Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ដែលព្រះអង្គ បានប្រោសព្រះរាជទាន នូវអំណោយជាសាប៊ូចំនួន ៣០កេស ដល់កាកបាទក្រហមកម្ពុជា

26-05-2020 22:24

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជអំណោយជាសាប៊ូចំនួន ៣០កេស ក្នុង១កេសមានចំនួន ៧២ដុំ សរុបចំនួន ២,១៦០ដុំ ក្នុងឱកាសដែលប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយព្រះពរ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ មានសេចក្ដីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមក្រាបបង្គំថ្វាយនូវអំណរព្រះគុណ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាន នូវព្រះរាជអំណោយជាសាប៊ូចំនួន ៣០កេស ក្នុង១កេសមានចំនួន ៧២ដុំ សារុបចំនួន ២១៦០ដុំ ក្នុងឱកាសដែលប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយព្រះពរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា នឹងចាត់ចែងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ចែកជូនទៅដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលមានជីវភាពខ្វះខាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

ខ្ញុំម្ចាស់ សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះសព្ទសាធុការពរជ័យ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទកិច្ច និង កតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖