(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងសេវាទូរស័ព្ទចលតនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែឧសភានេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការរអាក់រអួលនៃសេវាទូរស័ព្ទចល័តនៅតំបន់មួយចំនួន ក្រសួងបានចាត់ឲ្យតាំងក្រុមការងារនិយ័តករទូរគមនាគមន៍កម្ពុជា ចុះពិនិត្យគុណភាពសេវាទូរសព្ទឡើងវិញ ដើម្បីជំរុញឲ្យប្រតិបត្តិករទូរសព្ទចល័ត ពង្រឹងគុណភាពសេវារបស់ខ្លួន ឲ្យបានល្អ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង ៖