Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តកុងតឺន័រ កៀរម៉ូតូ២គ្រឿង នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

26-05-2020 16:14

(ស្វាយរៀង)៖ បុរសម្នាក់ និងស្ត្រីម្នាក់ជាមន្ត្រីនគរបាល បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ កៀរម៉ូតូ២គ្រឿង ក្នុងទិសដៅស្របគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖១៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ចំណុចគីឡូម៉ែត្រ ១២៩ ១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្ដកុងតឺន័រម៉ាក្ស STERLING ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3D 1387 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A 1606 បើកបរដោយឈ្មោះ ប្រាំង កុសល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិអង្គសេរី ឃុំជើង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត គ្មានរបួស រថយន្ដគ្មានខូចខាត។

ប្រភពដដែលបានបន្តថា ម៉ូតូទី១ ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1A 7011 បើកបរដោយឈ្មោះ ចាន់ រដ្ឋា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីលិចទៅកើត រងរបួសធ្ងន់ ពាក់មួកសុវត្ថិភាព ម៉ូតូខូចខាតធ្ងន់។ ចំណែកម៉ូតូទី២ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1L 5336 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់។

បច្ចុប្បន្នមធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ចំណែកអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយមូលហេតុអ្នកបើកបរ រថយន្ដប្រើប្រាស់ល្បឿនលឿន កៀរម៉ូតូបណ្ដាលឱ្យដួល៕