(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី១៥ ខែមករានេះ ទស្សនិកជននឹងសប្បាយរីករាយ កំសាន្តអារម្មណ៍ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា អ៉ីវ៉ា, លោក សុគន្ធ ថេរ៉ាយុ, រ៉ូលីន និងនាយព្រែក ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងបានផ្ទុះសំណើចក្អាកក្អាយជាមួយក្រុមកំប្លែង CBS ផងដែរ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី១៥ ខែមករានេះ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០ថ្ងៃសុក្រនេះ៕