(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿនជាថ្មី ដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី ឱ្យបង្កើតបណ្តាញសង្គម Facebook រៀងៗខ្លួន ដើម្បីឆ្លើយតប ទៅនឹងមតិប្រជាពលរដ្ឋ។ នេះបើតាមការប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាផ្លូវការ៕