(ស្ទឹងត្រែង)៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយសារធាតុញៀនប្រភេទមេតំហ្វេតាម៉ីន (ICE) ជាច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំបង្ក្រាបដោយលោក ចែម ផានិត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ចុះទៅឃាត់ខ្លួននៅកន្លែងពីរផ្សេងគ្នា។

*គោលដៅទី១៖ កម្លាំងនគរបាលបានឃាត់ខ្លួនបាន ៣នាក់ និងដកហូតចំនួន ៣កញ្ចប់ ក្នុងនោះស្រីម្នាក់ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
*គោលដៅទី២៖ ឃាត់ខ្លួនបាន៣នាក់ទៀត រួមនឹងវត្ថុតាងសារធាតុញៀនចំនួន ៣កញ្ចប់ នៅចំណុចអូពងមាន់ ភូមិរាជានុកូល សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង។

លោក ចែម ផានិត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានម្នាក់ជាស្រី ដោយធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា រួមនឹងវត្ថុតាងនូវសារធាតុញៀនជាច្រើនកញ្ចប់ធំនឹងតូចផងដែរ។

ជនសង្ស័យទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ ខេន សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ មុរបរកសិករស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន
*ទី២៖ ឈ្មោះ នូវ ណាន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា
*ទី៣៖ ឈ្មោះ រឿន សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករស់នៅភូមិឃុំជាមួយគ្នា ដោយដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ប្រភេទ (ICE) ៣កញ្ចប់ធំ និង១កញ្ចប់តូច។
*ទី៤៖ ឈ្មោះ ឆាំ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង
*ទី៥៖ ឈ្មោះ កង វាន់ឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង
*ទី៦៖ ឈ្មោះ ខេង សុផាន់និត និងឆែកឆេរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) មួយចំនួន។

លោកបន្តថា ជនសង្ស័យទាំង៦នាក់ ក្រោយការធ្វើតេស្តទឹកនោម សុទ្ធតែជាអ្នកប្រើប្រាស់សារធាតុញៀនពិតប្រាកដ។ លោកបញ្ជាក់ទៀតថា មាន៣ជាអ្នកចែកចាយ និង៣នាក់ទៀត ប្រើប្រាស់ រួមទាំងដកហូតនូវអាវុធកែច្នៃបាញ់គ្រាប់កង់ពីរដើមផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះ និងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕