(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមជម្រាបជូនម្ចាស់គណនី Facebook ឈ្មោះ «Dana Imm» ថា មូលហេតុនៃការឆាបឆេះក្លឹបកម្សាន្ត EDM កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានបញ្ជាក់ដោយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថាអាចមកពី «ករណីផ្ទុះសេខ្សែភ្លើង»។

ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «តាមការសន្និដ្ឋានពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យក្នុងក្លឹបកម្សាន្តខាងលើពីឈ្មោះ មុត សុភាព គឺអាចបណ្តាលមកពីការកៀបខ្សែភ្លើងបង្កជាការផ្ទុះសេខ្សែភ្លើង ឆ្លងចរន្តអគ្គិសនីនៅខាងក្នុងក្លឹបកម្សាន្ត»។

អង្គភាពព័ត៌មាន Fresh News សូមជម្រាបជូនទៀតថា ក្នុងរបបសារព័ត៌មានស្ថាប័នព័ត៌មានគ្មានសិទ្ធិវាយតម្លៃ ឬសន្និដ្ឋានលើហេតុការណ៍ណាមួយនោះឡើយ គឺមានតែមន្ត្រីមានសមត្ថកិច្ចរបស់រដ្ឋតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ សូមម្ចាស់គណនី ដែលត្រូវបានគេអះអាងថា ជាម្ចាស់ក្លឹបកម្សាន្ត EDM ជួយសម្រួលនូវសំណេររបស់ខ្លួនដោយក្តីអនុគ្រោះ។

អង្គភាពព័ត៌មាន Fresh News ក៏ត្រៀមផ្សាយបំភ្លឺជូនម្ចាស់គណនី ក៏ដូចជាភាគីក្លឹបផងដែរ ប្រសិនបើម្ចាស់គណនី ក៏ដូចជាភាគីក្លឹបកម្សាន្តមានអំណះអំណាង បញ្ជាក់ពីមូលហេតុផ្សេងនៃការឆាបឆេះក្លឹបខាងលើនេះ។ សូមអរគុណ!

សូមអានរបាយការណ៍របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖