(ស្វាយរៀង)៖ កុមារីម្នាក់មានអាយុទើបតែ៦ឆ្នាំ ត្រូវយុវជនល្មោភកាម ៣នាក់បងប្អូនចាប់រំលោភ ខណៈម្តាយជាប់រវល់ទៅធ្វើការនៅរោងចក្រ ហើយយកទៅផ្ញើនឹងអ្នកជិតខាង។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថបានតាមឃាត់ខ្លួន ២នាក់ បញ្ជូនមកសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

មន្ត្រីអាវុធខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងឱ្យដឹងថា កាលពីវេលាម៉ោង ៨៖០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានស្ត្រីឈ្មោះ ចាន់ រជ្ជនា ស្រូវជាម្តាយរបស់កុមារីរងគ្រោះឈ្មោះ ម. ស.ន អាយុ៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តថា ឈ្មោះ គឹម ហេង, ឈ្មោះ គឹម ឈៀង និងឈ្មោះ គឹម ស្រស់ ជាបងប្អូនបង្កើតនឹងគ្នា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីកងរាជអាវុធខេត្ត បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម និងមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង, កម្លាំងកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ១០៖៣០នាទី នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១៖ ឈ្មោះ គឹម ឈៀង អាយុ២០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និងទី២៖ ឈ្មោះ គឹម ហេង អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន។ រួចនាំមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសាកសួរចំណែកឈ្មោះ គឹម ស្រស់ បានរត់គេចខ្លួន។

មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា បើតាមចម្លើយរបស់ជនរងគ្រោះ នៅក្នុងខែឧសភា ឆ្នាំ២០២០ (មិនចាំថ្ងៃ) ម្តាយរបស់ខ្លួនបានយកខ្លួនទៅផ្ញើនៅផ្ទះយាយ រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ។ បន្ទាប់មកខ្លួនបានទៅទិញនំឈ្មោះ គឹម ហៀង នៅជិតផ្ទះយាយ។ ពេលទិញនំរួចហើយខ្លួនក៏បានដើរទៅផ្ទះយាយវិញ ពេលនោះឈ្មោះ ហេង ក៏បានហៅខ្លួនថា មកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយងូត។ ពេលជនរងគ្រោះទៅងូតទឹក ក៏ត្រូវជនសង្ស័យមានឈ្មោះ ហេង យកដៃលេងប្រដាប់ភេទ និងមិនឲ្យប្រាប់នរណានោះទេ។

ពេលដើរមកផ្ទះយាយវិញ ក៏ត្រូវជនសង្ស័យរូបនេះតាម និងបានលូកប្រដាប់ភេទទៀត ដោយហាមប្រាប់នរណាគេ។ រួចមកខ្លួនក៏បានដើរទៅខាងក្រោយផ្ទះយាយជា ដើម្បីមើលប្អូនស្រី ស្រាប់តែលេចជនសង្ស័យម្នាក់ទៀតឈ្មោះ ឈៀង ទៅចាប់រំលោភរហូត បានសម្រេច ហើយគំរាមមិនឲ្យប្រាប់អ្នកណា។

កុមារីរងគ្រោះ ក៏បានបញ្ជាក់ទៀត មិនចាំថ្ងៃក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ គឹម ស្រស់ បានយកខ្លួនទៅងូតទឹកនៅក្នុងអាង រួចរំលោភបានសម្រេចទៀត។ មន្ត្រីអាវុធហត្ថបានបន្តទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ គឹម ហេង និងឈ្មោះ គឹម ឈៀង ពិតបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីឈ្មោះនាត ពិតប្រាដកមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕