(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារ, លោក ម៉ៅ ពោធិ, លោក កែម ហេង អនុប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម៖

*ទី១៖ ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ។

*ទី២៖ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត១៣ ១៣ ១០២ ១០៦ ១០៨ ៨៦ ៥១ ៦៣ ១៣៦ ១៤៤ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ហើយជាលទ្ធផលដូចខាងក្រោម៖

*បានចាក់សោកង់រថយន្ត ២គ្រឿង ទុកនៅនឹងកន្លែង។
*បានធ្វើកិច្ចសន្យាដោះលែងរថយន្តតាក់ស៊ីចំនួន ០១គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង និងរទេះលក់ការ៉េមចំនួន ០១គ្រឿង។

*ទី៣៖ បានចុះប្រមូលសំរាមដែលនៅសេសសល់ និងបាញ់លាងសម្អាតតាមដេប៉ូសំរាមក្រោយស៊ីនទ្រីប្រមូលរួចមាន មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ សួនមុខព្រះបរមរាជវាំងរហូតដល់សួនមុខផ្សាររាត្រី។

*ទី៤៖ បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-19) តាមគោលដៅសំខាន់ៗទាំង ០៥គោលដៅ៕