(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court-ICC) បានប្រកាសជ្រើសរើសមន្ត្រីផ្នែកវិភាគព័ត៌មាន (Information Analyst: P2) ដោយទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំជាង ៦ម៉ឺនដុល្លារអាមេរិក។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងថា ការជ្រើសរើសនោះ ត្រូវធ្វើតាមកាលបរិច្ឆេទ និងលក្ខខណ្ឌ ដែលបានកំណត់ដូចខាងក្រោម៖

* កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០
* អង្គភាព៖ Investigation Division, Office of the Prosecutor
* រយៈពេលបំពេញការងារ៖ កិច្ចសន្យាការងារមានថេរវេលាកំណត់
* ប្រាក់បៀវត្សមូលដ្ឋានប្រចាំឆ្នាំ៖ ៦០,៩៧៥អឺរ៉ូ (៦៦,៤៣៧ដុល្លារអាមេរិក)
* ទីកន្លែងបំពេញការងារ៖ ទីក្រុងឡាអេ។

សម្រាប់ព័ត៌មានបន្ថែម និងពាក្យសុំចូលរួម សូមចូលទៅកាន់គេហទំព័រ https://www.icc-cp.int/jobs