(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះបង្ក្រាបទីតាំងល្បែងខ្លាឃ្លោកមួយកន្លែង ដោយឃាត់ខ្លួនអ្នកលេង និងដកហូតវត្ថុតាងមួយចំនួន មកធ្វើកិច្ចសន្យាអប់រំ។

លោក ជា ពិសី បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបល្បែងខ្លាឃ្លោកនេះ ដឹកនាំដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោក វ៉ាន់ ផន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ដែលបានអនុវត្តឡើងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ គឺនៅក្រោយពីកម្លាំងដដែលនេះ បង្ក្រាបល្បែងស៉ីសង (ស្ទូចប្រអប់ប្រេងកូឡា) ចំនួន ៤ទីតាំង និងបង្ក្រាបល្បែងខ្លាឃ្លោក និងល្បែងបៀរ ២ទីតាំងផ្សេងទៀត តាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរក្សាសន្តិសុខ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) ចំនួន ៤ទីតាំង ដែលត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកលេងយកមកអប់រំ ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ហើយវត្ថុតាងមួយចំនួនក៏ត្រូវបានដកហូតផងដែរ ស្ថិតនៅ ៤ទីតាំងផ្សេងៗគ្នារួមមាន៖ ភូមិក ២កន្លែង, ភូមិឃ ១កន្លែង, និងភូមិខ១ មួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយអាជ្ញាធរបង្ក្រាបល្បែងខ្លាឃ្លោក និងល្បែងបៀរ ២ទីតាំងផ្សេងទៀត តាមសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតនៅជួរមាត់ទន្លេ ក្រុមទី១ ភូមិក ដែលជាប្រភេទល្បែងខ្លាឃ្លោក និង១ទីតាំងទៀត (តំបន់ប្រេងខ្មៅ) បង្ក្រាបល្បែងលេងបៀរ ស្ថិតនៅក្រុមទី៥ ភូមិខ១ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) បន្ថែមទៀតនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យជាអ្នកលេង ចំនួន៤នាក់ និងដកហូតវត្ថុតាងម៉ូតូ២គ្រឿង និងសម្ភារមួយចំនួនទៀត រួមមាន៖ ភូមិក ២កន្លែង, ភូមិឃ ១កន្លែង, និងភូមិខ១ មួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

លោក ជា ពិសី បញ្ជាក់ថា ស្ថិតក្រោមការដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ រួមនឹងកម្លាំងប្រជាការពារសង្កាត់ ចំនួន១០នាក់ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ ចំនួន២កន្លែងផ្សេងគ្នា ដោយក្នុងនោះឃាត់ខ្លួនអ្នកលេង និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនមកសាលាសង្កាត់ ដើម្បីអនុវត្តនិតិវិធី គឺបន្ទាប់ពីបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) ចំនួន៤ទីតាំងបន្ថែមទៀត ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕