(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ដោយមានការចូលរួមពីលោក គិន ប៊ុនលី, លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា លោកស្រីឱសថការី សេងតេង ច័ន្ទមាលី លោក វង្ស វ៉ាន់នី, លោក ពាង ផារ័ត្ន, លោក សាន វណ្ណេត, លោកវេជ្ជបណ្ឌិត កែរ ររដ្ឋា, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី, លោកវេជ្ជបណ្ឌិត លន់ សាយតេង, លោក ស៊ឹម ស៊ីដា, លោក ឈាង ហឿន អនុប្រធានប្រតិបត្តិ រួមជាមួយនឹងវេជ្ជបណ្ឌិតជំនាញៗជាច្រើនរូប និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ រួមនិងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន៥៤នាក់ផ្សេងទៀត។

ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីសហការជាមួយលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ, លោក មួង ធី អភិបាលស្រុកឱរ៉ាល់, ប្រធានគណបក្សស្រុក, ក្រុមការងារគណបក្សស្រុក, គណបក្សឃុំត្រពាំងជោ, មណ្ឌលសុខភាពត្រពាំងជោ និងសហភាពសហព័ន្ធយុវជនកម្ពុជាសរុប២៣នាក់ទៀតផងដែរ។

ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ក៏បានណែនាំ ដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ រួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង និងជំងឺក្រពះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគោលបំណងធំបំផុត គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ការចុះណែនាំ ផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ហើយនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៤០ខ្នងផ្ទះ សរុបមានចំនួន២៤០នាក់។

ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ស្រុកឱរ៉ាល់ ក៏បានពាំនាំសម្ភារមួយចំនួនដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖

១៖ ម៉ាស៊ីនវាស់កំដៅ ១គ្រឿង សម្រាប់ប្រើប្រាស់នៅរដ្ឋបាលប្រចាំការ តំបន់ដាច់ស្រយាលឆ្អិន ភូមិកោដូនតី ឃុំត្រពាំងជោ
២៖ ម៉ាស៊ីនវាស់កំដៅចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់នៅ ប៉ុស្តិសុខ ភាពឆ្អិន ភូមិកោដូនតី ឃុំត្រពាំងជោ
៣៖ ទឹកអាល់កុល ៣ធុងចំណុះ ៩០លីត្រ
៤៖ ទឹកអាល់កុល និងដបបាញ់ធំ ចំនួន ៤០ដប
៥៖ មី ១០កេស
៦៖ នំប៉័ង ២០០ដើម
៧៖ ទឹកសុទ្ធ ៥០០ដប
៨៖ សាប៊ូ ១០០ដុំ
៩៖ ម៉ាស់ ចំនួន ៥០០
១០៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន តូច ១០០សន្លឹក និងធំ ១០០សន្លឹក៕