(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ មានអគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះអគារនៅជិតផ្សារទំនើបអ៉ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

អគារដែលរងការឆាបឆេះនេះ ជាក្លឹបកម្សាន្ត EDM ហើយសមត្ថកិច្ចកំពុងចេញអន្តរាគមន៍។