(ភ្នំពេញ)៖ អាជ្ញាធរ និងមន្រ្តីជំនាញរបស់ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក កែវ សុភា ប្រធានគណៈកម្មការចម្រុះ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចុះទៅផ្អាកការដ្ឋានសំណង់រឹងមាំមួយកន្លែង ស្ថិតនៅទីតាំងជាប់ និងផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ បន្ទាប់ពីម្ចាស់ការដ្ឋានមួយនេះ សង់មិនបានសុំច្បាប់ទៅអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធ។ ក្រោយចុះផ្អាកខាងអាជ្ញាធរ និងមន្រ្តីជំនាញបានប្រាប់ទៅ ម្ចាស់ការដ្ឋានសំណង់ រត់ការសុំច្បាប់ថ្មី មុននឹងបន្តការដ្ឋានរបស់ខ្លួន ឡើងវិញ៕

Advertising