(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯក Mural SEKIZKARDES អនុព័ន្ធយោធាតួកគី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបបង្ហាញមុខ និងសម្តែងការគួរសម នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងជំនួបដ៏មានតម្លៃនោះ មន្ត្រីយោធាទាំង២ប្រទេសបាន សន្យាបន្តកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាឲ្យកាន់តែល្អប្រសើរឡើង ថែមទៀត៕