(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៩,៤៣៤នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់ ៣៣៥,៨៨២នាក់។ ចំណែកឯ អ្នកជំងឺស្លាប់ ថ្មី១៣៩នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់កើនដល់ ៣,៣៨៨នាក់។ អាជ្ញាធរសុខាភិបាលរុស្ស៊ី បានបន្ថែមទៀតថា គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកជំងឺ COVID-19 ១០៧,៩៣៦នាក់បានជាសះស្បើយឡើងវិញ និងមនុស្ស ៨.៤លាននាក់បានទទួលការធ្វើតេស្ដ៕