(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន នាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយដែលផ្សាយថា កម្ពុជាបានយកព្យាបាលជំងឺសួតពីជនបរទេស ចំនួន២ម៉ឺនផោន។

ការប្រកាសច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើគេហទំព័របរទេសមួយឈ្មោះ MSN ដោយចោទប្រកាន់ថា មន្ទីរពេទ្យរដ្ឋកម្ពុជា បានយកលុយព្យាបាលជំងឺសួតពីជនបរទេសចំនួន ២ម៉ឺនផោន។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា ព័ត៌មានខាងលើនេះគឺជា Fake News ដែលប្រឌិតឡើងដើម្បីចោទប្រកាន់មកលើក្រសួងសុខាភិបាលកម្ពុជា៕