(កណ្តាល)៖ ព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក ព្រះគ្រូ ឧទ័យ វង្សា ព្រះអនុគណស្រុកអង្គស្នល ខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តអង្គពពាយមានជ័យ បានទទួលព្រះអនិច្ចធម្ម នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃសៅរ៍ ២កើតខែជេដ្ឋ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

ព្រះឥន្ទមុនីញាណ ភិន ចន្ថា បានទទួលព្រះអនិច្ចធម្ម ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៤៦ព្រះវស្សា៕