(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាម ចំនួន២៧នាក់ ស្រី១០នាក់ តាមច្រកទ្វារអន្តរជាតិក្អមសំណរ ពីបទល្មើស លួចឆ្លងដែនស្នាក់នៅ ធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ ត្រូវបានឃាត់ខ្លួន​ មកពីភូមិស្រយ៉ង់ខាងត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលពួកគេទាំងនោះ ធ្វើជាកម្មករចំការស្វាយ ចំការមៀន និងសិប្បកម្មកែច្នៃឈើ៕

Posted by Fresh News Photo on Thursday, January 14, 2016

Posted by Fresh News Photo on Thursday, January 14, 2016