(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានពីវិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញ នូវវិស័យកីឡាជាជំហានៗ

២៖ គ្មានសញ្ញាធូរស្រាលសម្រាប់ឥណ្ឌា! ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ថ្មីជាង ៦,០០០នាក់ និងស្លាប់ ១៤៨នាក់ទៀត!

៣៖ សម្ដេចក្រឡាហោម ស ខេង បញ្ចប់មុខតំណែង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ក្រោយផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថអភិបាលខេត្តកំពង់ធំ

៤៖ ព្យុះស៊ីក្លូន Amphan ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៨០នាក់ បន្ថែមពីលើទុក្ខវេទនាបង្កឡើងដោយ COVID-19

៥៖ WHO ប្រគល់សម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាល

៦៖ ទីបំផុតថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត!

៧៖ ក្រសួងយុត្តិធម៌ ប្រកាសលេខទូរស័ព្ទជូនប្រជាពលរដ្ឋ សួរនាំបញ្ហាកកស្ទះសំណុំរឿង, 017 609 960 និង 078 567 810

៨៖ ចិន នឹងបង្កើនកញ្ចប់ថវិកាយោធា ៦.៦ភាគរយ នៅក្នុងឆ្នាំ២០២០នេះ

៩៖ ក្រសួងការងារសម្រេចប្រើប្រាស់ថវិកាបុរេហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដំណោះស្រាយសំណងជូនបុគ្គលិកសណ្ឋាគារ The Great Duke

១០៖ អ្នកនយោបាយគ្រប់ជាន់ថ្នាក់របស់ចិនធ្វើការស្មឹងស្មាត ដើម្បីគោរពវិញ្ញាណក្ខន្ធ ជងរងគ្រោះដោយសារ COVID-19

១១៖ កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារបរិក្ខារពេទ្យ ជូនមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

១២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥.១លាននាក់ ស្លាប់ជាង ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ២លាននាក់!

១៣៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញលទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្រាប់សប្ដាហ៍៣, រកឃើញយានយន្ដល្មើស ៨,២២៧ករណី

១៤៖ លោក ដូណាល់ ត្រាំ នឹងបញ្ជាឲ្យបង្ហូតទង់ជាតិសហរដ្ឋអាមេរិក មកនៅត្រឹមពាក់កណ្តាល ដើម្បីរំលឹកដល់ជនរងគ្រោះ COVID-19

១៥៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២១០គ្រួសារ នៅស្រុកឈូក និងស្រុកដងទង់ ខេត្តកំពត ទទួល បានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

១៦៖ លោក ដូណាល់ ត្រាំ អះអាងថា «ទោះបីផ្ទុះ COVID-19 រលកទី២ ក៏សហរដ្ឋអាមេរិកមិនបិទទ្វារម្តងទៀតដែរ»

១៧៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កាមេរ៉ាចាប់យានយន្តលើសល្បឿនកំណត់ ១០ទីតាំង នឹងបំពាក់នៅលើផ្លូវជាតិលេខ៣ ក្រោយសាងសង់រួចរាល់

១៨៖ ដោយសារតែលុយ ៨ដុល្លារ បង្កឲ្យមនុស្សម្នារត់ជាន់គ្នាស្លាប់៣នាក់ នៅប្រទេសស្រីលង្កា

១៩៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗ៤នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២០៖ លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាធំមួយទៀតហៅថា Open Skies

២១៖ ចិន មិនអាចសម្រេចបាននូវកំណើន GDP តាមការរំពឹងទុកដោយសារ COVID-19

២២៖ ស្ថាប័នអំណាចកំពូលនៃប្រទេសចិន ប្រារព្ធធ្វើមហាសនិ្នបាតប្រចាំឆ្នាំ

២៣៖ ចិនព្រមានវាយបកទៅវិញប្រសិនបើអាមេរិក មិនព្រមបញ្ឈប់ទង្វើរុកគួនលើបញ្ហាទីក្រុងហុងកុង

២៤៖ ហ្វីលីពីនមានអ្នកឆ្លង COVID-19 កើនដល់ ១៣,៥៩៧ករណីហើយ នៅក្នុងសេចក្តីប្រកាសថ្ងៃសុក្រនេះ!

២៥៖ សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៦០០នាក់ទៀត នៅក្នុងសេចក្តីប្រកាសថ្ងៃសុក្រនេះ!

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា ជាតិ អន្តរជាតិ (Entertainment and Spot)

០១៖ តារាកំប្លែង នាយ សង់ស៊ីស ហាក់មានសភាពវង្វេងទោះជាស្ថានភាពជំងឺលើសឈាម បានធូរស្រាល!

០២៖ ម៉ៃ ចយ រូបរាងដ៏សង្ហារ ជាDJ ឆ្លងដែន នឹងចូលខ្លួនមកបកស្រាយពីអាថ៌កំបាំងជីវិត ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

០៣៖ ទម្លាយរឿងពិត ក្រោយមានដំណឹងល្បីថា តារាចម្រៀង ណូយ វ៉ាន់ណេត

០៤៖ សង្ស័យមានបញ្ហាធំក្នុងចិត្ត! សុគន្ធ ថេរ៉ាយុ បង្ហោះសារ

០៥៖ ជាប់ឈ្មោះជាមេម៉ាយចាយរាង! ភិន សុដាលីស និងសុខ សោម៉ាវត្តី

០៦៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ

០៧៖ លោក ប្រាក់ វុទ្ធី ចង់ចូលរួមអភិវឌ្ឍយុវជនជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

០៨៖ Giroud បន្តកិច្ចសន្យាថ្មីជាមួយ Chelsea រយៈពេល ១រដូវកាលទៀត

០៩៖ និស្សិតចិនបានច្រៀងចំរៀងរួមគ្នាបន្ទាប់ពីរួចពីគ្រោះថ្នាក់នៃការរញ្ជួយដីកើតឡើង

១០៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com