(ភ្នំពេញ)៖ សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេស ក្រុមហ៊ុនខ្មែរប៊ែវើរីជីសបានសម្រេចប្តូរទៅជារង្វាន់ម៉ូតូ Zoomer X វិញ។

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបែបនេះដោយសារចក្រភពអង់គ្លេសទាំងមូលបានរិតបន្តឹងការចេញចូលនៃទេសចរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយមានការព្រួយបារម្ភពីសុខភាពអតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តប្តូររង្វាន់ទៅជាម៉ូតូវិញ។

លោកស្រីបន្តថា «យើងបានសួរអតិថិជន ដែលឈ្នះរង្វាន់ដើម្បីស្វែងយល់អំពីការប្តូររង្វាន់នេះ ហើយលទ្ធផលនៃការស្ទាបស្ទង់មតិបង្ហាញថា អតិថិជនបានដឹងអំពីស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩នៅអង់គេ្លស។ ពួកគាត់ពេញចិត្តនឹងទទួលយករង្វាន់ម៉ូតូ Zoomer X ជំនួសឱ្យដំណើរកម្សាន្ត»

ការប្រគល់រង្វាន់ម៉ូតូ ជូនដល់អ្នកឈ្នះរង្វាន់ទាំង៣៤ នាក់នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស វេលាម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តីស្រាបៀរ កម្ពុជា Cambodia Brew The Beat ផងដែរ ហើយការប្រគល់រង្វាន់នេះនឹងអញ្ជើញតែតំណាងអ្នកឈ្នះរង្វាន់ប្រាំនាក់ប៉ុណ្ណោះមកទទួល។

ដោយឡែក អ្នកផ្សេងទៀតនឹងមកទទួលរង្វាន់នៅការិយាល័យរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា នៅថ្ងៃបន្តបន្ទាប់៕