(ហ្សាកាតា)៖ អាជ្ញាធរម៉ាឡេស៊ី បានដាក់ចេញនូវវិធានការណ៍ បម្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារ ក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌនេស៊ី នាថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។

មេបញ្ជាការប៉ូលិសម៉ាឡេស៊ី បានបញ្ជាក់ថា ការបង្កើនវិធានការណ៍រក្សាសន្តិសុខ នឹងធ្វើឡើងតាមតំបន់សាធារណៈ ដូចជា​ហាងលក់ទំនិញធំៗ ទីតាំងទេសចរណ៍ជាដើម ដោយបន្ថែមថា ការចាត់វិធានការណ៍ប្រុងប្រយ័ត្ននេះ នឹងធ្វើឡើងបន្ថែមទៀត នៅតាមបន្ទាត់ព្រំដែន​ ដើម្បីបង្កាកុំឲ្យពួកគេ ភេរវករភៀសខ្លួន ចូលក្នុងដែនដីនៃប្រទេសម៉ាឡេស៊ី។

តាមការបញ្ជាក់ពីប៉ូលិសបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ មានជនជាតិម៉ាឡេស៊ី រហូតដល់៤០នាក់ហើយ ដែលបានចូលរួមវាយប្រហារ ជាមួយពួកឧទ្ទាម ISIS ក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី៕