(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈអ្នកឆ្លងនៅលើពិភពលោកកើនក្បែរ៥លាននាក់

២៖ ក្នុងមួយថ្ងៃឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ៥,៦០០នាក់ និងស្លាប់ ១៣២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៣៖ គណៈសង្ឃនាយកចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មការលើកឡើងលោក ខាន់ សុវណ្ណ ដែលចង់ឱ្យផ្សឹកព្រះសង្ឃ ព្រះជន្មក្រោម៥៦វស្សា ជាគំនិតខ្វះវិចារណញ្ញាណមិនអាចទទួលយកបាន

៤៖ រដ្ឋចំនួន៣នៅអាមេរិករងការចោទប្រកាន់ថា «ក្លែងបន្លំតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19» ដើម្បីឆាប់បានបើកទ្វារឡើងវិញ

៥៖ រដ្ឋសភាចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍

៦៖ ទីបំផុតដែនដីភាគខាងជើងអូស្ត្រាលី ព្យាបាលអ្នកជំងឺ COVID-19 ជាអស់រលីងតែម្តង

៧៖ ទ័ពមួកខៀវកម្ពុជា៣នាក់ថ្មីទៀត ដែលឆ្លង COVID-19 នៅប្រទេសម៉ាលី មានសុខភាពល្អប្រសើរ

៨៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣ករណីទៀត នៅក្នុងសេចក្តីប្រកាសថ្ងៃព្រហស្បតិ៍នេះ

៩៖ ទូតខ្មែរនៅម៉ាឡេស៉ី៖ ពលរដ្ឋខ្មែរទាំង១៤៣នាក់ នឹងអនុញ្ញាតឲ្យធ្វើដំណើរមកខ្មែរវិញឆាប់ៗនេះ, សូមទាក់ទងទៅស្ថានទូត

១០៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១១៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្រេចការសាងសង់បាន៧៤% ចុងឆ្នាំនេះនឹងចាក់កៅស៊ូរួចរាល់មួយស្រទាប់

១២៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗត្រឹម២នាក់ប៉ុណ្ណោះ ក្នុងសេចក្តីប្រកាសថ្ងៃព្រហស្បតិ៍នេះ

១៣៖ រដ្ឋមន្រ្តីយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក សម្តែងការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត

១៤៖ ជប៉ុន៖ រាជអាជ្ញាកំពូលក្រុងតូក្យូ គ្រោងលាលែងពីតំណែង ក្រោយបែកធ្លាយរឿងអាស្រូវលេងល្បែង

១៥៖ អាមេរិកផ្តល់ជំនួយឥតសំណង៧.៥លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

១៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងបន្តជួយគាំទ្រ WHO ក្នុងការដើរតួនាទីនាំមុខ ប្រយុទ្ធប្រឆាំងនឹង COVID-19

១៧៖ លោក ម៉ៅ ធនិន បង្ហាញសមិទ្ធផល និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១៨៖ មន្ត្រីជាន់ខ្ពស់ WHO ព្រមានជាថ្មីពីការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ដើម្បីព្យាបាល COVID-19 ដោយគ្មានវេជ្ជបញ្ជា ឬការធ្វើតេស្ត

១៩៖ អភិបាលខេត្តពោធិ៍សាត់ ចែករំលែកបទពិសោធន៍ការដោះស្រាយវិវាទជូនពលរដ្ឋ, មួយសប្ដាហ៍ជួបពលរដ្ឋផ្ទាល់ពីរដង ដើម្បីស្វែងរកដំណោះស្រាយ

២០៖ លោក ត្រាំ ចោទចិនជាថ្មីថា «ជាអ្នកបង្កឲ្យមនុស្សស្លាប់ ពាសពេញពិភពលោក» ដោយសារតែជំងឺ COVID-19

២១៖ ស្ថានីយ៍ផលិតអគ្គិសនី២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ មានអានុភាពសរុប១៤០មេហ្គាវ៉ាត់

២២៖ ចិនប្រកាសថ្កោលទោស ការថ្លែងអបអរមេដឹកនាំកោះតៃវ៉ាន់់ ស្បថចូលកាន់តំណែង ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក

២៣៖ វេណេស៊ុយអេឡាបន្តទាមទារឲ្យធនាគារអង់គ្លេសផ្ទេរមាសជាង១ពាន់លានដុល្លារដែលខ្លួនតម្កល់ទុក ដើម្បីយកទៅប្រយុទ្ធប្រឆាំងជំងឺ COVID-19

២៤៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥លាននាក់ ស្លាប់ជិត ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ២លាននាក់!

២៥៖ លោក ដូណាល់ ត្រាំ សន្យាថា១ថ្ងៃឬ២ថ្ងៃទៀត លោកនឹងឈប់លេបថ្នាំគ្រុនចាញ់ ដើម្បីការពារ COVID-19 ទៀតហើយ

២៦៖ ដុតកម្តៅ! សហរដ្ឋអាមេរិកត្រៀមលក់មីស៊ីល បំពាល់លើវានាវាមុជទឹក ទៅកាន់កោះតៃវ៉ាន់

២៧៖ អាមេរិក៖ ទំនប់ទឹកអាយុជិត១០០ឆ្នាំចំនួនពីរនៅ Michigan លេចធ្លាយ, អាជ្ញាធរបង្គាប់ឲ្យប្រជាជនជម្លៀស និងការពារខ្លួនពី COVID-19 ព្រមគ្នាតែម្តង

២៨៖ សហរដ្ឋអាមេរិក ព្រមានឥណ្ឌា ពី«ការឈ្លានពាន» របស់ចិន នៅតំបន់ព្រំដែន

២៩៖ ព្យុះស៊ីក្លូនកំណាច Amphan ផ្តាច់ជីវិតមនុស្ស១៧នាក់នៅឥណ្ឌា ខណៈប្រទេសនេះកំពុងរងគ្រោះដោយ COVID-19 ស្រាប់ទៅហើយ

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា ជាតិ អន្តរជាតិ (Entertainment and Spot)

០១៖ រូបភាព ៥សន្លឹក ដែលមនុស្សស្រីឃើញហើយ មានអារម្មណ៍កក់ក្តៅ!

០២៖ តារាកំប្លែង នាយ សង់ស៊ីស ហាក់មានសភាពវង្វេងទោះជាស្ថានភាពជំងឺលើសឈាម បានធូរស្រាល!

០៣៖ ម៉ៃ ចយ រូបរាងដ៏សង្ហារ ជាDJ ឆ្លងដែន នឹងចូលខ្លួនមកបកស្រាយពីអាថ៌កំបាំងជីវិត ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

០៤៖ Todd Tilghman ក្លាយជាម្ចាស់ជ័យលាភី «The Voice» រដូវកាលទី១៨ របស់អាមេរិក ដែលបានយកចម្រៀងផ្ទាល់ខ្លួនមកប្រកួត

០៥៖ Kylie Jenner បង្ហាញសក់រួញធម្មជាតិរបស់កូន Stormi

០៦៖ តារាចម្រៀង ម៉ូលីកា រំលេចស្ទីលស៊ិចស៊ី នៅក្នុងបឹងឈូក និងវាលស្រែ មុនសម្រាលកូន

០៧៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ

០៨៖ Seoul ត្រូវបានពិន័យជិត ១០ម៉ឹនដុល្លារ ពីបទយករូបតារាសិចដាក់ក្នុងទីលាន

០៩៖ អ្នកចាំទី Neuer បន្តកិច្ចសន្យាថ្មីជាមួយក្រុម Bayern Munich ដល់ឆ្នាំ២០២៣

១០៖ ក្រសួងអប់រំ ពុំទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ និងប្រកួតលីគឡើងវិញឡើយ

១១៖ ការបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្មខ្សែភាពយន្តហូលីវូដ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com