(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចរាចរណ៍ និងផ្សព្វផ្សាយវិធានាការការពារវីរុស COVID-19 ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការអញ្ជើលញចូលរួមពីសំណាក់លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈខណ្ឌ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារ, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ។

ប្រតិបត្តិកាណ៍ខាងលើនេះ ក្រុមការងារសម្រេចបានដូចខាងក្រោម៖

ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស, ព្រះសុីសុវត្ថិ, ព្រះនរោត្តម, ព្រះសុរាម្រិត, ផ្លូវ៥១, ៦៣, ១៣៦, ១៩, ១៣, ១០៦, ១០៨, ៩០, ៩២, ៩៦ និងផ្លូវ៨៦ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ។

គណៈបញ្ជាការឯកភាពខណ្ឌ បានចាក់សោរកងរថយន្ត ០៤គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០២គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ និងរថយន្តតាក់ស៊ីចំនួន ០១គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ ព្រមទាំបានធ្វើកំណត់ហេតុដកហូតម៉ូតូរ៉ឺម៉កលក់ដូរចំនួន ០១គ្រឿង និងរទេះលក់ដូរចំនួន ០២គ្រឿង និងបានធ្វើកិច្ចសន្យាដោះលែងម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង។

ជាមួយគ្នានេះ ក៏បានចុះប្រមូលសំរាមដែលនៅសេសសល់ និងបាញ់លាងសម្អាតតាមដេប៉ូសំរាមក្រោយស៊ីនទ្រីប្រមូលរួចមាន៖ មហាវិថីព្រះស៊ីសុវត្ថិ, មហាវិថីមុនីវង្ស មហាវិថីព្រះនរោត្តម, មហាវិថីសួនលោកតាក្រុមង៉ុយ និងវិថីក្រមួនស។

គណៈបញ្ជាការឯកភាពខណ្ឌ ក៏បានបន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតជំងឺ COVID19 តាមគោលដៅសំខាន់ៗទាំង ០៥ គោលដៅ៕