អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀន៤០កញ្ចប់តូច
15-01-2016 07:27
(ភ្នំពេញ)៖ មន្ទីរការិយាល័យ បទល្មើសគ្រឿងញៀន នៃអាវុធហត្ថក្រុងភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន សុភាព បានសហការជាមួយ អាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួល ពីលោកព្រះរាជ្ញារង មាស ចន្ទពិសិដ្ឋ បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំនុចផ្ទះជួលជិតថ្នល់រទេះភ្លើង ស្ដិត សង្កាត់ ស្រះចកខណ្ឌដូនពេញ នៅវេលាម៉ោង១២៖១៥នាទី ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ដោយឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ (ស្រី១នាក់) រួមនឹងថ្នាំញៀនចំនួន៤០កញ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត។
នៅក្នុងការចុះបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនមនុស្ស៣នាក់ ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យត្រូវបានបញ្ជួនទៅកាន់ ការរិយាល័យបទល្មើសគ្រឿងញៀន របស់អាវុធហត្ថក្រុងភ្នំពេញ ដើម្បីរៀបសំណុំរឿងនាំខ្លួន ទៅកាន់តុលាការកាត់ទោស ទៅតាមផ្លូវច្បាប់៕