(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសត្រូវការអ្នកជំនាញគណនេយ្យ និងសវនកម្ម ចូលរួមជាសមាជិកខ្លួនចំនួន២រូប ដើម្បីចូលរួមជួយជំរុញការអភិវឌ្ឍ កម្មវិធីសិក្សាគណនេយ្យជំនាញកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័តមាន Fresh News ទទួលនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

កាលបរិច្ឆេទដាក់ពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥៖០០នាទីល្ងាច។ ទីកន្លែងកន្លែងដាក់ពាក្យ ក្រុមប្រឹក្សាជាតិគណយ្យ អគារ «ក» ជាន់ទី១ ក្នុងបរិវេណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬសារអេឡិចត្រូនិច (Emall): [email protected]

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិគណនេយ្យ ដែលមានខ្លឹមសារទាំងស្រុង៖