(ស្ទឹងត្រែង)៖ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន ក្នុងគោលបំណងចុះសិក្សារគម្រោង ៣ឆ្នាំ (២០២១-២០២៤) ដោយត្រូវសិក្សា ពីតំបន់គម្រាមកំហែងដោយសារគ្រាប់បែកចង្កោម ក្នុងភូមិសាស្រ្តឃុំស្រែគរ ឃុំក្បាលរមាស និងឃុំតាទ្បាត ក្រោយពីបោសសំអាតរួច និងមានការគាំទ្រទៅលើវិស័យកសិកម្ម វិស័យសិក្សាធិការ ជួសជុល ឬសាងសង់ហេដ្ធារចនាសម្ព័ន និងការងារទឹកស្អាតជាដើម។

លោកអភិបាលស្រុក បានឲ្យដឹងថា រយៈពេលកន្លងមក ក្រុមការងារស៊ីម៉ាក់ បានបោសសំអាតគ្រាប់បែកដែលមិនទាន់ផ្ទុះនៅចំណុចស្រែតាចាន់ភូមិច្រប់ ឃុំក្បាលរមាស និងចំណុចមួយចំនួនទៀត ស្រុកសេសាន ខេត្តស្ទឹងត្រែង តែគាត់នៅមានចំណុចសេសសល់មួយចំនួន ដែលពុំទាន់បានសម្អាតអស់នៅឡើយ។

លោកអភិបាល ក្នុងនាមប្រជាជនស្រុកសេសាន សូមថ្លែងអំណរគុណ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន បានដាក់ផែនការសហការសំអាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់ផ្សេងៗ ចាប់ពីចំណុចស្រែចាន ស្រនតាមដងផ្លូវជាតិលេខ៧៨ចាស់ រហូតដល់ព្រំប្រទល់ខេត្តរតនគិរី ត្រង់ចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕