(ភ្នំពេញ)៖ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានសន្យាថា រូបលោកនឹងខិតខំស្វែងរកវិធី និងជំ រុញការនាំចូលអង្ក និងផ្លែស្វាយពីកម្ពុជា ឲ្យបានកាន់តែច្រើន។

ការថ្លែងសន្យារបស់លោក Peter Szijjarto បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី  ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និង លោក Peter Szijj  arto បានផ្តោតជាសំខាន់លើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ។

លោក Peter Szijjarto បានបង្ហាញការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្មចំណីអាហារ រួមមានទាំង រោងចក្រកែច្នៃផងដែរ ការកែលំអប្រព័ន្ធធារាសាស្ត្រ និង ការបន្សុទ្ធទឹកស្អាត និងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីធ្វើឲ្យប្រសើរ ឡើងដល់ការថែទាំសុខភាព តាមរយៈការប្រើប្រាស់ចំណេះធ្វើ និង បច្ចេកវិទ្យាពីប្រទេសហុងគ្រី។

លោក Peter Szijjarto បានមានប្រសាសន៍ថា ប្រទេសហុងគ្រី នឹងស្វែងរកវិធីធ្វើយ៉ាងណា ជំរុញការនាំចូលផលិតផលកសិកម្ម កម្ពុជា ដែលមានដូចជា៖ អង្ករ និង ស្វាយជាដើម។

ជាមួយកិច្ចព្រមព្រៀងស្តីពីកិច្ចការពារទៅវិញទៅមកនូវការវិនិយោគ ដែលទើបបានចុះហត្ថលេខារវាងប្រទេសទាំងពីរនាព្រឹកមិញ  នេះ លោក Peter Szijjarto បានបញ្ជាក់ថា ប្រទេសហុងគ្រី ប្តេជ្ញាផ្តល់ប្រាក់កម្ចី ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅ មក (B2B) ក្នុងគម្រោងទឹកប្រាក់ប្រមាណ ២៧លានដុល្លារ ដែលជាកម្ចីមានរយៈពេលយូរ និងមានអត្រាការប្រាក់ទាប។

លោក Szijjarto បានគូសបញ្ជាក់ថា «តំណាងពាណិជ្ជកម្មហុងគ្រី នៅកម្ពុជានឹងផ្តល់ការគាំទ្រ និង រួមចំណែកដល់កិច្ចសហប្រតិ  បត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងពាណិជ្ជករ ផលិតករ និងវិនិយោគិន របស់កម្ពុជា និង ហុងគ្រី»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការគាំទ្ររបស់ខ្លួន ចំពោះការគាំទ្ររបស់ប្រទេសហុងគ្រី ដល់កម្ពុជា និងបានកោត សរសើរ ដល់តំណាងពាណិជ្ជកម្មហុងគ្រីប្រចាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ  រវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី បានជំរុញបន្ថែមឲ្យរដ្ឋមន្ត្រីហុងគ្រីពិចារណា នាំផលិតផលកសិកម្មខ្មែរចូលប្រទេសហុងគ្រីបន្ថែមទៀត ដែល មានដូចជា៖ អង្ក ស្វាយ ម្រេចកំពត និង ផលិតផលកសិកម្ម ដែលមានសក្កានុពលដទៃទៀត។ លើសពីនេះទៀត លោកទេសរដ្ឋ មន្ត្រី បានស្វាគមន៍ ចំពោះការគាំទ្ររបស់ប្រទេសហុងគ្រី ក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃចំណីអាហារនៅកម្ពុជា  ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ប្រទេសកម្ពុជា៕