(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រធានសហភាពសិទ្ឋិកម្មករកម្ពុជា ប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា និងជាសមាជិកក្រុម​ការងារសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់គាំពារកម្មករ​និយោជិត(ស ផ ក) បានចូលរួមប្រជុំបូកសរុបរបាយការណ៍ប្រចាំ កាលពី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។

ជាលទ្ធផលកិច្ចប្រជុំនេះ បានចេញ ជារបាយការណ៍សង្ខេបគ្រោះថ្នាក់ចរាចរ​​កើតឡើងចំពោះកម្មករ​និយោជិតប្រចាំឆ្នាំ ២០១៥៖ គ្រោះថ្នាក់ចំនួន ៦៤៩១ ករណី សរុបជនរងគ្រោះចំនួន ៧៣៥៧នាក់ ស្លាប់ចំនួន១៣០នាក់ របួសធ្ងន់១០៦៨នាក់ របួសស្រាល ៦១៥៩នាក់។

* គ្រោះថ្នាក់ដោយសារម៉ូតូស្មើនឹង ៧៤ % រថយន្តចំនួន ១៣ % និងយានជំនិះផ្សេងៗ ១៣ %
* គ្រោះថ្នាក់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ៥៩ % និងវិស័យផ្សេងៗ ៤១ %
* គ្រោះថ្នាក់យានដ៏ទៃទៀត ៥៣ % និងបង្កឡើងដោយយានរបស់កម្មករនិយោជិតចំនួន ៤៧ %
* ប្រជុំផ្សព្វផ្សាយអប់រំ ១០៣ លើក ស្មើនឹង ៣០៧ រោងចក្រ អ្នកចូលរួមសរុប ២១៣៦៧ នាក់ និងអ្នកបើកបរដឹកកម្មករនិយោជិត ៣៥៩១ នាក់ (គ្មានប័ណ្ឌបើកបរ ១១៥៧ នាក់ និង កម្មករនិយោជិត ១៧ ៧៧៦ នាក់)។
* បណ្តុះបណ្តាលប្រលង និងផ្តល់ប័ណ្ឌបើកបរបានចំនួន ២លើក ជាប់ស្ថាពរ១១៤នាក់
* បណ្តុះបណ្តាលគ្រូបង្គោល ផ្នែកសុវត្ថិភាពចរាចរណ៏ ៤ លើក សហព័ន្ឋសហជីព បុគ្គលិកសហព័ន្ឋ សហជីពមូលដ្ឋាន និងរដ្ឋបាលរោងចក្រ ៣៨០ នាក់ -ផលិតវីដេអូអប់រំ ស្ព័ត ស្តីពីវិជ្ជាសង្គ្រោះបឋមចំនួន១៕

Advertising