(ភ្នំពេញ)៖ ក្នុងគោលបំណងទាក់ទាញជីវិតបច្ចេកវិទ្យារបស់យុវវ័យ នៅក្នុងប្រទេសកម្ពុជា ទូរស័ព្ទដៃ doqo ដែលជាផលិតផលស្មាតហ្វូន របស់ប្រទេសជប៉ុន និងជាជម្រើសទី១ នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ នឹងបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។

ទូរស័ព្ទចល័ត doqo គឺជាទូរស័ព្ទចល័ត «រចនាបែបជប៉ុន» សុទ្ធសាធ ក្រៅពីការងារស្រាវជ្រាវ និងអភិវឌ្ឍន៍នៅជ្រលងភ្នំស៊ីលីកុន នៃសហរដ្ឋអាមេរិក វាត្រូវបានរចនានៅប្រទេសជប៉ុន និងផលិតនៅជប៉ុន និងម៉ាឡេស៊ី។ នេះអនុញ្ញាតឱ្យទូរស័ព្ទ doqo បញ្ចូលការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃបច្ចេកវិទ្យា និងម៉ូដផងដែល។

ជាញឹកញាប់លឺថាមានអ្នកខ្លះទៅប្រទេសជប៉ុន ដើម្បីទិញទូរស័ព្ទដៃ doqo របស់ជប៉ុន ក៏ប៉ុន្តែកាលពីសប្តាហ៍មុន doqo បានប្រកាសថាខ្លួននឹងស្វែងរកទីផ្សារ អាស៊ីអាគ្នេយ៍ ហើយប្រទេសកម្ពុជា គឺជាកន្លែងដំបូងនៃទូរស័ព្ទ doqo។

ដូច្នេះ អាចរំពឹងបានថាបន្ទាប់ពីទូរស័ព្ទដៃ doqo ចូលមកទីផ្សារកម្ពុជា នឹងបន្តនាំយកនូវរូបរាង បច្ចេកវិទ្យាកាន់តែទំនើប ព្រមទាំងមានតម្លៃសមរម្យ សម្រាប់យុវវ័យនៅកម្ពុជា៕