(ព្រះសីហនុ)៖ ក្រោយមានការចុះផ្សាយព័ត៌មាន និងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនករណីបាតកម្មនៅមុខសាលាខេត្តព្រះសីហនុ ក្រុមហ៊ុន Beijing Urban Construction Group បានចេញសេចក្តីបំភ្លឺថា ករណីកម្មករ ៦១នាក់ បានលើកប៉ាដា ដោយសារតែក្រុមហ៊ុនពាក់ព័ន្ធមិនបានបើកប្រាក់បៀវត្សឱ្យពួកគេមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននោះទេ ដូច្នេះ សូមសាធារណជនកុំមានការភ័ន្តច្រឡំឱ្យសោះ។

ចំពោះករណីខាងលើ ក្រុមហ៊ុន Beijing Urban Construction Group សូមធ្វើការបំភ្លឺដូចតទៅ៖ «ក្រុមហ៊ុនBeijing Urban Construction Group Co.,Ltd មិនមានពាក់ព័ន្ធនឹងបាតកម្ម ខាងលើនោះទេ ហើយក៏មិនបានជំពាក់ប្រាក់បៀវត្សនេះឡើយ។ រូបថតដែលបានចុះផ្សាយក្នុងបណ្តាញព័ត៌មាន ដែលមានជាប់ស្លាកសញ្ញាក្រុមហ៊ុនយើងខ្ញុំភ្ជាប់ជាមួយ គឺជារឿងគាប់ជួនតែបុណ្ណោះ»។

ក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd ជាសហគ្រាសធំមួយក្នុងចំណោមសហគ្រាសធំទាំង៥០០ ក្នុងប្រទេសចិន ក៏ជាសហគ្រាសដែលបានចុះបញ្ជីក្នុងចំណោមក្រុមហ៊ុន ម៉ៅការសាងសង់ ENR កំពូលទាំង២៥០ លើពិភពលោក និងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនមានទុនសរុបលើសពី ៤៥,០០០លានដុល្លារ និងចំណូលលើសពី ១៥,០០០លានដុល្លារ មានក្រុមហ៊ុនបុត្រ សម្ព័ន្ធចំនួន២៥ រួមមានក្រុមហ៊ុនចុះបញ្ជីក្នុងស្រុក (A-shares) មួយ និងក្រុមហ៊ុនចុះបញ្ជីអន្តរជាតិ (H-shares) មួយ ។

ក្រុមហ៊ុន Beijing Urban Construction Group បានប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ ជំនាញ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ រាល់គម្រោងដែលនៅក្រៅស្រុកសុទ្ធតែគោរពតាមច្បាប់កំណត់ នៃប្រទេសនីមួយៗ ហើយមិនដែលមានករណីជំពាក់ប្រាក់បៀវត្សកម្មករ ឬប៉ពាល់ផលប្រយោជន៍កម្មករ និងគ្រប់ដៃគូឡើយ។

ក្រុមហ៊ុន Beijing Urban Construction Group សង្ឃឹមថា កុំជឿជាក់រាល់ពាក្យចចាមអារាម គួរតែស្វែងយល់ពីការពិតសិន។ ចំពោះករណីនេះ ប្រសិនបើមានភាគីណាមួយឆ្លៀតយកឱកាសនេះមកបំផ្លាញកិត្តិយសក្រុមហ៊ុន ខាងក្រុមហ៊ុន Beijing Urban Construction Group នឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាពុំខាន៕

សូមអានសេចក្តីបំភ្លឺទាំងស្រុងរបស់ក្រុមហ៊ុន Beijing Urban Construction Group៖