(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកទឹកចិត្តឲ្យសង្គមស៊ីវិល ចូលរួមធ្វើការក្នុងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត

២៖ មហាក្សត្រម៉ាឡេស៊ីអំពាវនាវកុំឲ្យបង្កវិបត្តិនយោបាយថ្មីទៀត ក្នុងឱកាសបើកកិច្ចប្រជុំសភាលើកដំបូង គិតចាប់តាំងពីមាននាយករដ្ឋមន្រ្តីថ្មី

៣៖ រដ្ឋមន្ដ្រី កើត រិទ្ធ ព្រមានមិនអត់ឱនឲ្យ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណា ដែលប្រព្រឹត្តអំពើពុករលួយ ក្នុងយុទ្ធនាការបោសសម្អាតសំណុំរឿង

៤៖ ស្ថានទូតកម្ពុជានៅថៃ ជូនដំណឹងពីការប្រកាសបន្ធូរបន្ថយវិធានការរឹតបន្ដឹង និងផ្លាស់ប្តូរពេលវេលាបម្រាមគោចរទូទាំងប្រទេសថៃ

៥៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង មិនមែនជាការជ្រៀតជ្រែក និងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការនោះទេ

៦៖ អ្នកជំនាញព្រមានថា ចិនកំពុងប្រឈមមុខនឹង «រលកទី២» នៃ COVID-19

៧៖ លោក កើត រិទ្ធ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវធ្វើឡើងតាមច្បាប់ និងចៀសវាងស្ថានភាពត្រីងៀតឆ្លៀតពង

៨៖ សិង្ហបុរី រកឃើញ COVID-19 ៣០៥ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ២៨,៣៤៣នាក់

៩៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចែកក្រុមការងារ ៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត

១០៖ COVID-19 : មន្ទីរពេទ្យជាច្រើន ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជិតដួលបះជើងហើយ!

១១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ពីគោលការណ៍អនុវត្តន៍ «យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង»

១២៖ COVID-19: ឥណ្ឌា អូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍បន្ថែមទៀត

១៣៖ អគ្គនាយកប្រៃសណីយ៍កម្ពុជា៖ ចំណូលប្រៃសណីយ៍ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេលមានវិបត្តិកូវីដ១៩

១៤៖ លោក ដូណាល់ ត្រាំ ហៅលោក អូបាម៉ា ថា «ប្រធានាធិបតីអសមត្ថភាព» ក្រោយរងការរិះគន់ជុំវិញវិបត្តិ COVID-19

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង និងណែនាំម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ត្រូវបន្តអនុវត្ដវិធានការការពារជំងឺកូវីដ-១៩

១៦៖ អ្នកជំងឺ COVID-19 ក្នុងប្រទេសចិន ថយមកនៅត្រឹម៨២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

១៧៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីកម្ពុជាគ្រប់គ្រងមេរោគ Covid-19 ប្រកបដោយប្រសិទ្ធិភាព?

១៨៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤.៨លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១.៨លាននាក់!

១៩៖ មេដឹកនាំកំពូលអ៉ីរ៉ង់៖ កងទ័ពអាមេរិក នឹងត្រូវបានបណ្ដេញចេញពីអ៉ីរ៉ាក់ និងស៊ីរី

២០៖ អ៉ីស្រាអែល មានរដ្ឋាភិបាលថ្មី ខណៈលោក Netanyahu សន្យាកាត់យកទឹកដីប៉ាឡេស្ទីន បន្ថែម

២១៖ គុយវ៉ែតនិងកាតាកំណត់ឲ្យប្រជាជនពាក់ម៉ាសជាកំហិត បើមិនដូច្នោះនឹងត្រូវរងពិន័យជាប្រាក់ ឬជាប់គុកតែម្តង

២២៖ សមាជិកសភាអ៉ីតាលីម្នាក់ ថ្កោលទោស លោក Bill Gates ថាជា «ឧក្រិដ្ឋជនវ៉ាក់សាំង»

២៣៖ យន្តហោះអវកាសដ៏អាថ៌កំបាំងរបស់អាមេរិក ហោះឡើងទៅទីអវកាសដើម្បីបំពេញប្រតិបត្តិការជាថ្មីម្តងទៀត

២៤៖ ប៉េកាំង បញ្ជូនក្រុមអ្នកជំនាញ ឱ្យទៅស៊ើបអង្កេតរកមូលហេតុស្លាប់របស់ អគ្គរដ្ឋទូតចិន ប្រចាំអុីស្រាអែល

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា ជាតិ អន្តរជាតិ (Entertainment and Spot)

០១៖ កញ្ញា ប៊ុន្លឿម ពេជម្នី គ្រោងបញ្ចេញចម្រៀងផ្ទាល់ខ្លួន៣បទ ក្រោយទទួលជ័យលាភីលេខ២ ក្នុងកម្មវិធី «ធីតាឯកសង្រ្កាន្ត២០២០

០២៖ ផលិតកម្មYG ប្រកាសគម្រោងវិលត្រឡប់មកវិញរបស់ BLACKPINK មាន៣ដំណាក់កាល ចាប់ពីខែមិថុនា ដល់កញ្ញា

០៣៖ តារាកំប្លែង នាង ខ្មិប អតិតភរិយាលោកហុងដាពិតជាត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

០៤៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ

០៥៖ Chelsea ដាក់តម្លៃខ្លួន Jorginho ក្រោយពេលទទួលដំណឹង Juventus ចាប់អារម្មណ៍

០៦៖ ប៊ុន សុផុត សម្រេចក្តីស្រម៉ៃគ្រងជើងឯកកម្មវិធីកម្ពុជាប្រដាល់គុនខ្មែរ ឆ្ពោះទៅស៊ីហ្គេម-២០២៣

០៧៖ តាមរយៈវីដេអូបានបង្ហាញពីទិដ្ឋភាពសាលារៀនក្នុងប្រទេសចិនអនុវត្តទៅតាមការណែនាំចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO

០៨៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G ជាលើកដំបូងនាសមយុទ្ធសង្គ្រោះក្នុងហេតុការណ៌គ្រោះរញ្ជួយដី

០៩៖ Bear, ពីសត្វសុនខដែលគេបោះបង់ចោល ក្លាយជាអ្នកក្លាហានសង្គ្រោះខ្លាឃ្មុំ Koala ១០០ក្បាល ពីភ្លើងឆេះព្រៃនៅអូស្ត្រាលី

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com