(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បាននិមន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ ចូលរួមឧទ្ទិសបុណ្យកុសលជូនវិញ្ញាណខ័ន្ធសពទេសរដ្ឋមន្ត្រី ហុឹម ឆែម អតីតរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

នាវេលានោះ ព្រះសិរីកោសល សុំ សុខា បានសូត្រមន្តបដិន្ធិវិញ្ញាណជូនសពលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម សូមបានទៅកាន់សុគតិភពកុំបីអាក់ខាន៕