(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ចំនួន១២២នាក់ នៅកម្ពុជា ត្រូវបានព្យាបាលឱ្យជាសះស្បើយអស់ហើយកាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅថ្មីៗនេះ ហើយមកដល់ពេលនេះក៏មិនអ្នកកើតជំងឺនេះថ្មីផងដែរ។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតលើពិភពលោក ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយទាំងស្រុង និងគ្មានអ្នកស្លាប់ដោយសារជំងឺមួយនេះ។

លទ្ធផលដ៏ល្អប្រសើរនេះ ត្រូវបានគេផ្តល់តម្លៃខ្ពស់បំផុតចំពោះការដាក់ចេញនូវវិធានការ និងចំណាត់ការប្រកបដោយប្រសិទ្ធភាពខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្នាក់ដឹកនាំសមាជិក សមាជិកា នៃមូលនិធិ «ខ្មែរចំណាកស្រុកសម្ដេចតេជោសែន» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញញត្តិគោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការគាំទ្រ និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានប្រឹងប្រែងគិតគូរ ដាក់ចេញចំណាត់ការ និងវិធានការទាំងឡាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃញត្តិគាំទ្ររបស់មូលនិធិ «ខ្មែរចំណាកស្រុកសម្ដេចតេជោសែន» ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖